មេធំឡានអគ្គិសនី Vinfast វៀតណាម ដាក់លុយជាង ១ពាន់លានដុល្លារ រកស៊ីលើវិស័យមួយនេះ

ក្រុមហ៊ុនតាក់ស៊ី Xanh SM ដែលត្រូវបានបង្កើតឡើងដោយលោក Pham Nhat Vuong មហាសេដ្ឋីទី២នៅអាស៊ីអាគ្នេយ៍ បានបង្កើនដើមទុនរបស់ខ្លួនដល់ ៣៥,៥ទ្រីលានដុងវៀតណាម (ស្មើនឹង១,៣៥ពាន់លានដុល្លារអាមេរិក)។ ការបង្កើននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដោយកើនឡើង៤២ភាគរយ។
/69670f101d2dd_1768361700.jpg "")
ក្រុមហ៊ុន Xanh SM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយលោក Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំបំផុតនៅវៀតណាម។ ដើមទុនដំបូងគឺ៣ទ្រីលានដុង ដោយលោក Vuong រួមចំណែក៩៥ភាគរយដោយផ្ទាល់។ ដំបូងឡើយ អាជីវកម្មស្នូលផ្តោតលើសេវាកម្មតាក់ស៊ី និងការហៅឡាន ដោយប្រើប្រាស់តែរថយន្តផលិតដោយក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅវៀតណាម និងក៏ត្រូវបានគ្រប់គ្រងដោយលោក Vuong ផងដែរ។
/69670f109f518_1768361700.jpg "")
បន្ទាប់មក ក្រុមហ៊ុនបានពង្រីកទៅវិស័យផ្សេងទៀតដូចជា ការដឹកជញ្ជូនអាហារ កញ្ចប់ និងការជួលរថយន្ត។ បច្ចុប្បន្ន Xanh SM មានវត្តមាននៅក្នុងខេត្ត និងទីក្រុងចំនួន៣៤នៅវៀតណាម រួមទាំងប្រទេសឡាវ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ក្រុមហ៊ុនមានផែនការពង្រីកទៅកាន់ទីផ្សារថ្មី១០ទៀតនៅឆ្នាំនេះ។
យោងតាមរបាយការណ៍ពី Mordor Intelligence គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ Xanh SM គឺជាក្រុមហ៊ុនឈានមុខគេនៅទីផ្សារតាក់ស៊ីវៀតណាម ដោយមានចំណែកទីផ្សារ៤៤,៦៨ភាគរយ លើសពីក្រុមហ៊ុន Grab របស់សិង្ហបុរីដែលមាន៣៦ភាគរយ។ Grab ក៏បានចូលទៅក្នុងទីផ្សារហៅឡានអគ្គិសនី ដែលពីមុនត្រូវបានគ្រប់គ្រងដោយ Xanh SM។
/69670f0ec3536_1768361700.jpg "")
លោក Pham Nhat Vuong បានប្រើប្រាស់ភាគហ៊ុនជាង៥៣៥លាននៅក្នុងក្រុមហ៊ុន Vingroup ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់មូលនិធិដល់អាជីវកម្មថ្មីៗនៅក្នុងវិស័យអចលនទ្រព្យ, App ហៅឡានតាក់ស៊ី, វិស័យថាមពល និងផ្លូវដែក។
