Pixel 10 មានលក្ខណៈពិសេសអ្វីខ្លះធៀបនឹង Pixel 9?

ក្រុមហ៊ុន Google បញ្ចេញ Pixel 10 Series ឆ្នាំនេះ គឺជាតម្លើងច្រើនជាងមុន ទោះជារូបរាងខាងក្រៅ ស្រដៀង Pixel 9 ច្រើនក៏ដោយ។ Google បានរុញបច្ចេកវិទ្យាកាន់តែប្រសើរជាងមុន មិនអោយអ្នកប្រើស្ទើរចិត្ត ជាមួយ Pixel 10 Series ម៉ូដែលណាមួយឡើយ ប៉ុន្តែបន្ថែមចំណុចពិសេស ដើម្បីលក់ម៉ូដែល Pixel 10 Pro និង Pro XL។
<b> ១. កាមេរ៉ា Telephoto នៅលើ Pixel 10 </b>
ជាច្រើនឆ្នាំមកហើយ ចាប់តាំងពី Pixel 6 ក្រុមហ៊ុន Google មិនដែលបំពាក់លេនគ្រប់ ដូចម៉ូដែល Pro និង Pro XL នោះទេ ប៉ុន្តែឆ្នាំនេះ គេបំពាក់លេន ៣ គ្រាប់ដែរហើយ ដោយមានលេនគោល 48MP លេនទូលាយ 13MP និងលេន Telephoto 5x ទំហំ 10.8MP។ ដោយឡែកម៉ូឌែល Pro និង Pro XL គេបានតម្លើង កាមេរ៉ាកាន់តែខ្ពស់ ដូចជាលេនគោល 50MP លេនទូលាយ 48MP និងលេន Telephoto 5x ទំហំដល់ 48MP។
<b> ២. ខ្នងខាងក្រោយបំពាក់មេដែក Qi2 </b>
Pixel 10 Series ត្រូវបានរចនាឡូហ្គូ G ធំជាងមុន និងបន្ថែមមេដែក សម្រាប់សាកថ្មឥតខ្សែ ជាប់មិនរបូតដូចជា Magsafe របស់ទូរសព្ទ iPhone ដែរ ងាយស្រួលសម្រាប់បច្ចេកវិទ្យា Qi2 នឹងប្រើប្រាស់កាន់តែច្រើនឡើង យ៉ាងណាមិញ ការសាកថ្មលឿនឥតខ្សែបានត្រឹម 15W ប៉ុណ្ណោះ មានតែ Pixel 10 Pro XL ដែលអាចសាកថ្មឥតខ្សែបានដល់ 25W។
<b> ៣. អង្គផ្ទុកទិន្នន័យ UFS 4.0 </b>
ក្រៅពីការតម្លើងឈីប G5 ក្រុមហ៊ុន Google ក៏តម្លើងអង្គផ្ទុកទិន្នន័យថ្មី UFS 4.0 ដែលដំណើរការលឿនដូច SSD នៅលើកុំព្យូទ័រដែរ ធ្វើអោយទូរសព្ទប្រើប្រាស់បានច្រើនឆ្នាំទៅមុខទៀត។
<b> ៤. មិនមានរន្ធដាក់ SIM ទៀតទេ </b>
ឆ្នាំនេះ Pixel 10 Series បម្រែមកប្រើ eSIM ទាំងអស់ ខុសប្លែកពីក្រុមហ៊ុនទូរសព្ទ Android ដទៃទៀត ដោយក្រុមហ៊ុនអះអាងថា ការប្រើ eSIM នឹងពន្លឿនគុណភាពប្រើប្រាស់ គាំទ្របណ្ដាញ 5G បានប្រសើរជាងមុន។
<b> ៥. បច្ចេកវិទ្យាកាមេរ៉ា </b>
ការបំពាក់ឈីប Tensor 5G ថ្មី ជួយជំរុញគុណភាពកាមេរ៉ា Pixel 10 series ប្រសើរជាងមុន ដូចជាគុណភាពរូបភាព 100x Zoom នឹងទទួលបានការណែនាំពី Camera Coach បង្ហាញពីរបៀបថតរូបស្អាត ច្បាស់ បូករួមនឹង Video Boost ដែលគុណភាពសាច់វីដេអូ ប្រសើរជាងមុន ទប់លំនឹងល្អ។
<b> ៦. គុណភាព Speaker ល្អជាងមុន </b>
ក្រោយបំបាត់រន្ធដោត SIM Card នៅខាងក្រោម គេបានបន្ថែមរន្ធបំពងសម្លេង ២ គ្រាប់ ធ្វើអោយគុណភាពសម្លេងស្រែកបានខ្លាំងជាងមុន ពិរោះរន្តំ សម្រាប់អ្នកប្រើប្រាស់។
